ដើមកំណើតជាតិខ្មែរ

Empire Khmer

ក្នុងការ​សិក្សា​អំពីអរិយធម៌ខ្មែរ យើងតែងតែជួបនូវបញ្ហាចោទឡើងជានិច្ច កត្តាទាំងនេះហើយដែលធ្វើអោយអ្នក សិក្សាស្រាវជ្រាវ  ខិតខំដោះស្រាយដោយបញ្ចេញមតិយោបល់ប្លែក មានពេលខ្ល៖យោបល់ទាំងនោះ​មានលក្ខណៈ​ផ្ទុយគ្នាទាំងស្រុងទៀតផង​​។ ជាទូទៅគេតែងតែភ្ជាប់ជនជាតិខ្មែរទៅននឹងជនជាតិណាមួយផ្សេងទៀត  ដែលមាន​អរិយធម៌ខ្ពស់  រដូវជឿនលឿនជាង  ដើម្បីរក្សានូវអត្ថិភាពរបស់ខ្មែរ ​។

កំពង់ឆ្នាំងរដូវទឹកឡើង

១ មតិទី១ ​​ស្ដីពីរដើមកំណើតជាតិខ្មែរ ​

តាមមតិទី១នេះគេបានទទួលស្គាល់ថា   ខ្មែរជាជាតិអន្តោប្រវេសន៍ចេញពីប្រទេសឥណ្ឌា​។ហើយបានចូល​មករាតត្បាតដណ្ដើមទឹកដីរបស់ជនជាតិដើមមួយ​។  ជាតិដើមនោះគឺជនជាតិក្នុងអំបូរម៉ាឡាយួប៉ួលីណេស៊ីយែន  ឬអួស្រ្តួណេស៊ីយែន  គឺស្ថិតក្នុងអំបូរភាសារនិយាយរបស់ជនជាតិដែលរស់នៅលើកោះនៃមហាសមុទ្រឥណ្ឌា និង មហាសមុទ្រប៉ាស៊ីភិច  (នេះគឺជាទស្សនះរបស់លោក  ហេនដ្រឹកគែរ ) ។ មានអ្នកប្រាជ្ញមួយចំនួនទៀត  ដូចជា​លោក អាដេម៉ាឡឺក្លែរ និងលោក ព្បែរគួរួ  ក៏ទទួលស្គាល់នូវទស្សនះខាងលើនេះផងដែរ ។

លោកព្បែរគួរួថែមទាំងបានបញ្ជាក់ទៀតថា  ជាជាតិខ្មែរ  មនប្រហែលជាត្រូវពួក ឌ្រាថិទ រឺ​អារ្យ័ន បានច្រាន​អោយចេញពីប្រទេសឥណ្ឌា ក្នុងនោះមានមួយចំនួនបានចូលមកលុកលុយប្រទេសភូមា  ប្រទេសសៀម  និងប្រទេសកម្ពុជាសព្វថ្ងៃ  ។

Funan Map

២ មតិទី២  ស្ដីពីដើមកំណើតជាតិខ្មែរ

តាមមតិទី២នេះបានសន្និដ្ឋានថា  ខ្មែរជាជនជាតិពិសេសមួយដែលស្ថិតនៅក្នុងក្រុមខ្មែរ មន  ដែលបានមក​កកើតឡើង  និងរស់នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ តាំងពីបុរេប្រវត្តិមកម្ល៉េះ (នេះគឺជាយោបល់របស់លោក ប៊ែរណា​ហ្វ៊ីលីពក្រោសឺ លឹយេ អតីតអភិរក្សអង្គរ   និងលោកម៉ាសែលតាឡាបួ  ) ។ លោកទាំងពីរបានយល់ឃើញថា  ក្នុង​សម័យបុរេប្រវត្តិសាស្រ្ដ មានហ្វូងមនុស្សជាច្រើនក្រុមបានចេញដំណើរពភូមិភាគខាងជើងហើយចូលមកតាំងលំនៅ​ក្នុងភូមិភាគអាស៊ីអាគ្នេយ៍ គឺពួកអូស្រ្ដូ ឡូអ៊ីត ពួកមេឡាណេស៊ីយ៉ាង  ។

អំបូរមន  ខ្មែរគឺជាពូជកាត់ផ្សំរវាងពួកឥណ្ឌូណេស៊ីយ៉ាង និងពួកមេឡាស៊ីយ៉ាង  ហើយបានមករស់នៅរាយ​ប៉ាយលើទឹកដី  ដែលលាតសន្ធឹងលើជ្រោយឥណ្ឌូចិន ​ជ្រោយម៉ាឡាយួ រហូតដល់ព្រំប្រទល់នៃប្រទេសឥណ្ឌា  ។

chenla

តាមទស្សនះទាំងពីរខាងលើយើងឃើញថា ហាក់ដូចជាសមស្របនិងទស្សនះរបស់ខ្មែរភាគច្រើនដោយផ្អែក​តាមរយះ ​នៃរឿងព្រេងនិទាននានា  ពិសេសរឿងព្រះថោងនាងនាគ  ខ្មែរតែងចាត់ទុកខ្លួនឯងថា  ខ្មែរគឺជាជនជាតិមួ​យដែលមានប្រពភ ចេញពីស្រុកខ្មែរនេះឯង ។

ដូចនេះមានន័យថា​ប្រសិនបើគ្មាននាងនាគ ដែលជាម្ចាស់ស្រុកខ្មែរនោះទេ បព្រះថោង ឬ កៅណ្ឌិន្យ ដែលមានប្រភព មកពីឥណ្ឌា គឺពុំមានលទ្ធភាពមកទាក់ទងជាមួយនាងនាគ ដែលជារាជបុត្រីនៃនគរហ្វូណន ឬកោះគោកធ្លកនេះបានដែរ ។ ពោលគឺបើគ្មានខ្មែរជាម្ចាស់ស្រុកនៅលើកោះគោកធ្លកនេះទេ  ពួកឥណ្ឌាក៏មិនអាច​មានលទ្ធភាពមកធ្វើការផ្សព្វផ្សាយ  អរិយធម៌របស់ខ្លួននៅលើទឹកដីខ្មែរនោះដែរ ។

Map khmer

     ​​​​​​    សរុបសេចក្ដីមកយើងសង្កេតឃើញថាបញ្ហាដើមកំណើតជាតិខ្មែរគឺមានសម្មតិកម្មជាច្រើនហើយប្លែកៗគ្នា​ទៀតផង​។​ តែមតិទាំងនោះក៏មានចំនុចរមមួយគឺថា ខ្មែរជាជនជាតិដែលស្ថិតក្នុងអំបូរពិសេសមួយគឺអំបូរខ្មែរ មន​ឬជាជនជាតិ ខម​នេះឯង ដែលមានដើមកំណើតនៅលើទឹកដីខ្មែរពិតប្រាកដ ។

About these ads

Posted on 1 ខែ​មេសា 2013, in ចំណេះដឹងវប្បធម៌ទូទៅ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: