ស្ថាបត្យកម្មខ្មែរ

fdg

១- និយមន័យ

ស្ថាបត្យកម្ម គឺជាសិល្បៈក្នុងការសាងសង់ប្រកបដោយការតុបតែងតាមក្បួនខ្នាត ។ ពេលនេះ ស្ថាបត្យកម្មយើង សំដៅទៅលើ ស្ថាបត្យកម្មរបស់ខ្មែរនាសម័យអង្គរ ដែលល្បីល្បាញពាសពេញពិភពលោកសព្វថ្ងៃ  ។

សិល្បៈ ឬ សប្បៈគឺជាការងារជំនាញ ឬ ហត្ថកម្មគ្រប់បែបយ៉ាងដែលប្រកបដោយសិល្ប៏ មានន័យថា កិច្ចការទាំង ឡាយដែលធ្វើអោយមនុស្សចាប់ចិត្តដិតអារម្មណ៏ ចង់ឃើញ ចង់ស្គាល់ ចង់ស្តាប់  ។ សិល្បៈ មានច្រើនប្រភេទដូចជា ចំរៀង  របាំ ចម្លាក់ គំនូរ សំណង់ សូនរូប ជាដើម  ។  យើងលើកយកតែសិល្បៈ សំណង់ខ្មែរបុរាណខ្លះ ៗ មកធ្វើជាបទបង្ហាញ  ។

រចនាបថ  ​ការបញ្ជេញគំនិតផ្ទាល់របស់ខ្លូន  ទីនេះសំដៅលើសិល្បៈក្នុងការសាងសង់ ឬ តាក់តែងលំអតាម គំនិត របស់ព្រះមហាក្សត្រ ក្នុងការស្គាល់រចនាបថរបស់ប្រាសាទបុ​រាណ  ។

២-ការវិវត្តនៃសណង់ខ្មែរ

ប្រវត្តសាស្រ្តបានបង្ហាញអោយឃើញថា  សិល្បៈខាងសំណង់របស់ខ្មែរ គឺមានកំណើនឡើងតាំងពីសម័យហ្វូណន

មកម៉្លេះ  ។ ស្នាដៃសិល្បៈនៃសំណង់ទាំងនេះ ចេះតែវិវត្តជាបន្តបន្ទាប់រហូតដល់ចុងសម័យអង្គរ  “ សម័យបាយ័ន  “ ។ដើម្បី ងាយស្រួលដល់ការសិក្សា អ្នកបុរាណវិទូ បានធ្វើការបែងចែកនូវស្នាដៃនៃសិល្បៈខ្មែរជា ១៣ រចនា​បថ​ខុសៗគ្នាគឺៈ គេសង្កេត ឃើញមានការសាងសង់ប្រាសាទភ្នំដើម្បីដំកល់សីវលឹង្គ ដែលបង្ហាញអោយឃើញថា ប្រជារាស្រ្តខ្មែរគឺធ្វើការ គោរពតាមនិកាយព្រះសិវៈជាធំ  ។ នៅ ស.វ ទី ១២ ក្នុងរាជ្យព្រះសូរ្យវរ្ម័នទី ២ សាសនា​ព្រាហ្មណ៏​មានការប្រែប្រួលបន្តិច ដោយគេឃើញមានការគោរពព្រះវិស្ណុះជាធំវិញ  ។ ជាក់ស្តែងនៅតាម​ជញ្ជាំងជុំវិញ​ប្រាសាទអង្គវត្តយើង​ឃើញមានរឿងរ៉ាវផ្សេង​ដែលទាក់ទងដល់ អវតាព្រះវស្ណុះ ដូចជារឿងរាមាយណៈ ជាមហា​ភារតៈ​ជាដើម  ។ ទោះជាក្នុងពេល​នោះសាសនាព្រាហ្មណ៏ ត្រូវបានព្រះមហាត្សត្រ​ ភាគច្រើន​យកចិត្តទុក​ដាក់គោរព​យ៉ាងខ្ជាប់ខ្ជូន ក៏ពុទ្ធសាសនា​នៅតែទទួល​ការអនុគ្រោះផងដែរ ​រហូតដល់មាន​ព្រះមហាក្សត្រ​ខ្លះគោរព​ពុទ្ធសាសនា​ទៀតផង​ ពិសេសនៅចុងស វ ទី ១២  ។ មកដល់ដើមស វ ទី ១៣ ពុទ្ធសាសនា មានការលូតលាស់ឡើងវិញ ឯសាសនា ព្រាហ្មណ៏ ត្រូវចុះឥទ្ធិ ពល ជាក់ស្តែងព្រះបាទជ័យវរ្មន័ទី ៧ និង អគ្គមហេសី គឺជាពុទ្ធសាសនិកជន ដ៏ឆ្នើមបំផុត នាសម័យកាលនោះ  ។​ ក្រោយព្រះបាទជ័យវរន្ម័ទី ៧ ទ្រង់សោយទីវង្គតទៅ ស្តេចសោយទីវង្គទៅ ស្តេចសោយរាជបន្ត បានវិលមកគោរព ព្រាហ្មណ៏ សាសនាវិញ ដែលជាហេតុនាំ​អោយមាន​ប្រតិកម្មសាសនា​កើតឡើង  ។ជាក់ស្តែងគឺនៅចុង ស វ ទី ១៣ ពុទ្ធ សាសនា មហាយានត្រូវបានសាបរលាបស្ទើរសូន្យ  ។ ចំណែកឯសាសនាព្រាហ្មណ៏វិញក៏បាត់បង់ស្ទើរតែទាំងស្រុងផងដែរ  នៅស វ ទី ១៤ ។ ពេលនោះ ពុទ្ធសាសនា​និកាយថេរវាទ ក៏បានលេចមុខឡើងវិញ និងមានឥទ្ធិពល ទន្ទឹមគ្នា  ។ ហើយ រីកចំរើន  និងថយ​ចុះ​ដោយផ្លាស់វេនគ្នា  ។ នេះមានន័យថា ទោះបីសាសនាណាមួយមានឥទ្ធិពលជាងក្តី ក៏ សាសនា មួយ ទៀតនៅតែ រក្សាបាននូវអត្ថិភាពរបស់ខ្លូនផងដែរ ។

ម្យ៉ាងទៀត គួរកត់សំគាល់ផងដែរ រហូតដល់សព្វថ្ងៃនេះ ទោះបីព្រាហ្មណ៏សាសនា ត្រូវរលាយសាបសូន្យទៅហើយ

ក្តី​​ ក៏នៅ ក្នុងសន្តានចិត្តខ្មែរទោះតិច ឬ ច្រើនក៏នៅតែទទួលឥទ្ធិពលពីសាសនាព្រាហ្មណ៏នៅឡើយដែរ  ។

២.១.១ – រចនាបថភ្នំដា  “ ស.វ ទី ១ ដល់ ស . វ ទី២

“តាមកំណាយនៅអង្គរបុរី និងនៅអូរកែវ  “ កម្ពុជា ក្រោម “  បានបង្ហាញអោយឃើញថា សិល្បៈសម័យហ្វូណន ត្រូវ គេបញ្ចូលក្នុងរចនាបថភ្នំដា ដោយយកប្រាសាទភ្នំដាជាគោល  ។រចនាបថ ខ្មែរនាពេលនោះ គឺ គេ បាន​ចោះភ្នំធ្វើ​ជា ប្រាសាទ ដូចនៅ ប្រទេស ឥណ្ឌាដែរ ហើយពេលខ្លះគេធ្វើ ប្រាសាទ តូចៗដាច់ៗពីគ្នា  ។

២.១.២ រចនាបថសម្បូរណ៏ ³ ពាក់កណ្តាលទី ១ នៃស. វ ទី ៧

រចនាបថសម្បូរណ៏ ស្ថិតក្នុងរាជ្យព្រះបាទ ឦសានបរៈ គឺសម្បូរណ៏ព្រៃគុកសព្វថ្ងៃ  ។ ប្រាសាទ​ដែលរាប់បញ្ចូលក្នុង រចនាបថនេះ គឺ ក្រុមប្រាសាទសម្បូរណ៏ព្រៃគុក  ដែលមាន ប្រាសាទ សម្បូរណ៏ព្រែគុក ស្ទើរតែទាំងអស់ (ប្រាសាទ ភ្នំធំ និង ប្រាសាទដំបងដែក ) ក្នុងរចនាបថសម្បូរណ៏  ប្រាសាទច្រើន សង់មានរាងតូចៗ ធ្វើពីឥដ្ឋ បូកបាយអ  ។ រីឯផ្តែ និងជើងទៀន ឬ សរសេរពេជ្យ ធ្វើអំពីថ្មភក់ និង នៅតាមជញ្ជាំងមានលម្អរ ដោយរូបចម្លាក់ដែលឆ្លាក់លើោបាយអ  ។

២.១.៣ រចនាបថបព្រៃក្មេង (ពាក់កណ្តាលទី២ នៃ ស វទី ៧ )

រចនាបថនេះ ស្ថិតក្នុងរជ្ជកាលព្រះបាទវរន្ម័ទី ១ ( ៦៥៤-៦៨១ ) ដែលមានរាជធានីនៅអង្គរបូរី  ។

ប្រាសាទ ដែលរាប់បញ្ចូលក្នុងរចនាបថនេះមាន ប្រាសាទព្រៃក្មេងប្រាសាទស្វាយព្រាហ្មណ៏  ប្រាសាទភ្នំបាសិទ ( ទ្វារខាង កើត ) ប្រាសាទ  ព្រៃប្រាសាទ ( ប្រាសាទខាងត្បូង ) និង ប្រាសាទអណ្តែត  ។

ស្ថាបត្យកម្មក្នុងរចនាបថនេះ គឺមានលក្ខណៈប្រហាក់ប្រហែល និងស្ថាបត្យកម្មក្នុងរចនាបថ សម្បូរណ៏ដែរ ។ ក្នុង រចនាបថនេះ គេបាននាំគ្នាកោតសរសើរ រូបហរិហរៈ ដែលសិល្បករខ្មែរ  ចេះផ្សំរូបឥសូរ និង ព្រះវិស្ណុ អោយទៅជារូបតែ សំណាកតែមួយហើយមានលក្ខណៈសមសួនល្អឥតខ្ចោះទៀតផង  ។

២.១.៤ រចនាបថបកំពង់ព្រះ ( ស វទី ៨ )

រចនាបថនេះ ស្ថិតក្នុងសម័យដែលរាជាណាចក្រចេនឡា ត្រូវបានបែងចែកជាពីរ ហើយប្រាសាទដែលត្រូវបានគេ រាប់បញ្ចូលក្នុងរចនាបថនេះ គឺមាន ប្រាសាទកំពង់ព្រះ ប្រាសាទអកយំ ប្រាសាទភ្នំបាសិទ្ធ  ( ទ្វារខាងលិច )  និងប្រាសាទភូមិ ប្រាសាទក្នុងរចនាបថកំពង់ព្រះនេះ  ប្រាសាទស្ទើរតែ​ទាំងអស់ត្រូវបាន​គេធ្វើការ​សាងសង់ដូច​បណ្តាប្រាសាទក្នុងរចនា បថ មុនៗដែរ គឺ គេសង់រាបផ្ទាល់ដី លើកលែងតែប្រាសាទអកយំមួយគត់ ដែលគេបាន​សង់នៅលើ​ខឿនច្រើនជាន់ ហើយមានរាងដូចចេតីយ៏  ។

២.២- សិល្បៈសំនង់សម័យអង្គរ  ( ស. វទី ៩ ដល់ស. វ ទី ១៣  ) មាន ៩ រចនាបថគឺ

២.២.១- រចនាបថគូលែន  ( ពាក់កណ្តាលទី ១ នៃ ស . វ ទី ៩ )

រចនាបថនេះស្ថិតក្នុងរជ្ជកាលព្រះបាទវរ្មន័ទី ២ ( ៨០២-៨៥០ ) ដែលបានតាំងរាជធានីនៅជាច្រើនកន្លែង ។

បណ្តា​ប្រាសាទដែលបានចាត់បញ្ចូលក្នុងរចនាបថមាន ប្រសាទព្រៃប្រាសាទ  ប្រាសាទមួយចំនួននៅសម្បូណ៌ព្រៃគុក (គឺប្រាសាទដែលគេមិនទាន់រកឃើញឈ្មោះ ) ប្រាសាទភ្នំគូលែន ប្រាសាទដំរីទាប  ប្រាសាទខ្ទីងស្លាប់ ប្រាសាទ​រូបអារក្ស ប្រាសាទ ថ្មដាប់ ប្រាសាទគីរី ប្រាសាទក្រហម និងប្រាសាទអ្នកតាជាដើម  ។ សិល្បៈក្នុងសម័យនេះ​គេបានបញ្ជាក់ថា ខ្មែរ ប្រហែលជាបានទទួល ឥទ្ធិពលពីប្រទេសមួយទៀតក្នុងការកសាងប្រាសាទភ្នំជាដើម  ។

ក្នុងរចនាបថ គូលែន សិល្បៈខ្មែរមិនទាន់មានលក្ខណៈជាខ្មែរសុទ្ធសាធនៅឡើយទេ ពីព្រោះសិល្បៈករ កំពុងស្រាវ ជ្រាវ រកផ្លូវមួយថ្មីដែរដើរចេញពីគន្លងនៃឥទ្ធិពលបរទេស ហើយ​បង្កើត​ជា​សិល្បៈថ្មីមួយ​ទៀតអោយ​កាន់តែ​ពិសេស​ឡើង ។ លទ្ធផលដែលទទួលបានពីការស្រាវជ្រាវនោះគឺបានយកមកអនុវត្តនៅក្នុងរចនាបថព្រះគោ  ។

២.២.២- រចនាបថព្រះគោ   ( ដំណាក់កាលចុងក្រោយ នៅ ស . វ ទី ៩ )

រចនាបថនេះស្ថិតនៅក្នុងរជ្ជកាលព្រះបាទ ឥន្ទ្រវរ្មន័ទី១ ៨៧៧-៨៨៩  និព្រះបាទយសោវរន្ម័ទី១ (៨៨៩-៩០០ ) ដែល​បាន​គង់នៅក្នុងរាជធានីហរិហរាល យ័យ ហើយប្រាសាទ ក្នុងរចនាបថនេះមាន ប្រាសាទព្រគោ (គ ស ៨៩៣ ) និង ប្រាសាទលលៃ ( គ ស ៨៩៣ ) កសាងដោយព្រះបាទយសោវរ្មន័ទី១  ។ ដែលពេលនោះ​ប្រាសាទ​នៅ​សាងសង់ពីឥដ្ឋ និងបូកបាយអរ ដដែល ប៉ុន្តែប្លែកត្រង់ប្រាសាទមានប្រាង្គច្រើន សង់នៅលើខឿនតែមួយ ដើម្បី​ឧទ្ទិសបុព្វការីជន ។

២.៣.៣ រចនាបថបាខែង  ³  ចុង ស . វ ទី ៩ ដើមស. វ ទី ១០

រចនាបថនេះស្ថិតក្នុងរាជ្យព្រះបាទយសោវរ្ម័ន ទី១ (​៨៨៩-៩០០) ដែលមានរាជធានីនៅយសោធបុរៈ គឺនៅត្រង់ភ្នំ បាខែងសព្វថ្ងៃ ហើយប្រាសាទក្នុងរចនាបថនេះមាន ប្រាសាទភ្នំបាខែង ប្រាសាទភ្នំក្រោម ប្រាសាទភ្នំបូក ប្រាសាទ​ក្រវាន់ និងបក្សីចាំក្រុង  ។ ក្នុងរចនាបថនេះ គេនិយមសង់ប្រាសាទធំៗអំពីថ្ម នៅលើខឿនច្រើនជាន់ពោលគឺគេ និយម​សង់ប្រាសាទ ភ្នំបាខេង ភ្នំបូក និងភ្នំក្រោមជាដើម ។

២.៣.៤ រចនាបថកោះកែរ (ភាគទី២ នៃ ស. វ ទី​១០ )

រចនា​បថនេះស្ថិតក្នុងរាជកាល ព្រះបាទជ័យវរ្ម័ន ទី ៤  (៩២៨-៩៤១ ) ដែលទ្រង់តាំងរាជធានីនៅកោះកែរ

ចម្ងាយប្រមាណ ១០០ គម ផ្នែកឥឦសាន នៃក្នុងអង្គរ ប្រាសាទក្នុងរចនាបថកោះកែរ គឺ ប្រាសាទទាំងអស់ដែល ស្ថិតក្នុងតំបន់កោះកែរ ក្នុងចំនោមនេះមានប្រាសាទមួយ សង់នៅលើខឿន ៧ជាន់ កំពស់ ៣៥ ម៉ែត្រ  ។

២.២.៥ រចនាបថបន្ទាយស្រី (ពាក់កណ្តាលទី២ នៃ ស. វ ទី​១០ )

រចនាបថនេះស្ថិតរជ្ជកាលនៃព្រះបាទរាជេន្ទ្រវរ្ម័ន ( ៩៤៤-៩៦៨ ) ដែលទ្រង់បានលើករាជធានីមកតាំងនៅអង្គរវិញ បណ្តាប្រាសាទក្នុងរចនាបថនេះ​រួមមាន ប្រាសាទមេបុណ្យខាងកើត ប្រាសាទប្រែរូប ប្រាសាតបន្ទាយស្រីជាដើម ក្នុងរចនា បថនេះសិល្បៈខ្មែរមានលក្ខណៈ ស្មុគស្មាញណាស់ ។ ជាងនេះទៅទៀត គេបានសង្កេតឃើញថា សិល្បៈខ្មែរមានការវិវត្តន៏ ថ្មីមួយទៀត ដែលមានលក្ខណៈកាន់តែ វិសេសវិសាលជាងមុន  ។

២.៣.៦ រចនាបថឃ្លាំង  (ចុងស. វ ទី១០និងពាក់កណ្តាលទី១ នៃ ស. វ ទី​១១ )

រចនាបថឃ្លាំងស្ថិតនៅរជ្ជកាលព្រះបាទជ័យវរ្មន័ ទី ៥ ( គ ស ៩៦៨- ១០០២) និងព្រះបាទសូរ្យវរ្ម័នទី ១

(១០០២ – ១០៥០ ) ដែលមានរាជធានីនៅអង្គរ ហើយប្រាសាទ​ដែល​ចចាត់បញ្ចូល​ក្នុងរចនា​បថនេះរួម​មាន​ប្រាសាទ​តាកែវ   ប្រាសាទឃ្លាំងខាងជើង និងខាងត្បូង ប្រាសាទភិមានអាកាស ខ្លោងទ្វារព្រះបរមរាជវាំង ប្រាសាទភ្នំជីសូរ និងប្រាសាទ ព្រះ វិហារជាដើម  ។ បន្ទាប់ពីរចនាបថឃ្លាំងមក បុព្វបុរសខ្មែរ​ឈប់សង់ប្រាសាទ​ពីឥដ្ឋទៀតហើយ គឺគេចាបើផ្តើមសង់ពីថ្មភក់ និងសង់ ជាប្រាសាទភ្នំ សប្បនិមិត្ត ( ប្រាសាទដែលសង​នៅលើខឿនច្រើនជាន់ ឬ ខឿនផ្ទាល់ដី តែមានជីកគូរទឹកពន្ធ័ជុំវិញ ) កាន់ តែច្រើនឡើងៗ  ។

២.៣.៧ រចនាបថបាពួន (ពាក់កណ្តាលទី២ នៃ ស. វ ទី​១១ )

រចនាបថបាពួន សឲ្ថិនក្នុងរជ្ជកាលព្រះបាទឧទយាទិត្យវរន្ម័ទី ២ ( គ ស ១០៥០ – ១០៦៦ ) និងព្រះបាទ ហសិវរ្ម័ន ទី៣ ( គស ១០៦៦- ១០៨០ ) ដែលមានរាជធានីនៅអង្គរដដែល ហើយប្រាសាទក្នុងរចនាបថនេះមាន ប្រាសាទ បាពួន ប្រាសាទ មេបុណ្យខាងលិច និងប​្រាសាទវត្តខ្នារ  ។ គួរកត់សំគាល់ថា ក្នុងសម័យនោះគេកសាងប្រាសាទភ្នំ កាន់តែច្រើនឡើង  ។ ជាងនេះទៅទៀត ប្រពន្ធ័ហេដ្ឋារចនាសម្ពន្ធ័ គមនាគមន៏ ប្រពន្ធ័ទឹកស្រោចស្រពសំរាប់ វិស៍យកសិកម្ម កាន់តែមានការីកចំរើន គួរអោយកត់សំគាល់ផងដែរ  ។

ជាក់ស្តែងបារាយន ទឹកថ្លា មានទទឹង ២,២ គីឡូម៉ែត្រ និង បណ្តោយ ៦ គីឡូម៉ែត្រ ហើយអាចផ្ទុកទឹកបានដល់

ទៅ៨លានម៉ែត្រត្រីគុណ សំរាប់បំរើដល់សេចក្តីត្រូវការរបស់ប្រជារាស្ត្រនៅតំបន់ខាងលិចទីក្រុង​  ។

២.៣.៨ រចនាបថអង្គរវត្ត (ពាក់កណ្តាលទី១ នៃ ស. វ ទី​១២ )

រចនាបថអង្គរ ស្ថិតក្នុងរជ្ជកាលព្រះបាទសូរ្យវរន្ម័ន ទី ២ គ​ស ( ១១១៣ – ១១៤៥ )​ដែលមានរាជធានី នៅអង្គរដដែល ហើយប្រាសាទចាត់ចូលក្នុងរចានបថនេះមាន ប្រាសាទបឹងមាលា កំពូលប្រាសាទបាគង  ប្រាសាទភីម៉ាយ ប្រាសាទព្រះពិធូ ប្រាសាទចៅសាយទេវតា  ប្រាសាទធម្មានន្ទ ប្រាសាទបន្ទាយសំរ៉ែ  ប្រាសាទអង្គរវត្ត ប្រាសាទ ព្រះខន័ កំពង់ស្វាយ  ។ ក្នុងរចនាបថនេះ សិល្បៈខ្មែរបានរីកចំរីនដល់កំពូល គេបានសង់ប្រាសាទភ្នំប្រកបដោយថែវធំៗ ហើយវែងៗ មានក្បាច់រចនាយ៉ាងល្អវិចិត្រ  ។

៨.២.២.៩ រចនាបថបាយន័ (ពាក់កណ្តាលទី២ នៃ ស វ ទី​១២ និថដើម សវ ទី ១៣)

រចនាបថបាយន័ ស្ថិតក្នុងរជ្ជកាលព្រះបាទជ៍យវរន្ម័ ទី​៧ (គស ១១៨១ – ១២១៩ ) ដែលមានទីក្រុងនៅអង្គរ ហើយ ប្រាសាទ ដែលគេចាត់ចូលក្នុងរចនានេះមានប្រាសាទតាព្រហ្ម  ប្រាសាទបន្ទាយក្តី ប្រាសាទព្រះខន័ ប្រាសាទនាគ ណពន្ធ័ ប្រាសាទបន្ទាយឆ្មារ ប្រាសាទតាព្រហ្ម(បាទី ) ​ប្រាសាទបាយន័  ប្រាសាទ នគរ (កំពង់ចាម ) និងកំផែង ព្រមទាំង ខ្លោងទ្វាទាំង​៥ នៃក្រុងអង្គរ  ។

ស្នាដៃស្ថាបត្យករ ខ្មែរ នាសម័យនេះមានការថយចុះ បន្តិច ដោយមានការកសាងប្រាសាទច្រើនពេក ដែលមើល ទៅ ហាកើដូចជា មានការស្ថាបនាដោយប្រញាប់ប្រញាល់ ដូចជាយកថ្មពុំសូវបានធំៗ ល្អៗ ហើយមាគុណភាពអន់ជាងថ្ម ប្រាសាទ សម័យមុនៗទៀតផង  ។ គួរកត់សំគល់ថា ប្រាសទនាសម័យ នោះច្រើនសង់នៅលើដីរាបស្មើបែបវត្តអារាម សព្វថ្ងៃ និងមានលក្ខណៈពិសេសនៃរចនាបថ នេះគឺ

-មានប្រាងមុខ​៤ ញញឺមទៅទិសទាំង ៤

-មាននាគអមសងខាងផ្លូវដែលឆ្លងចូលទៅកាន់ប្រាសាទ

-ក្បាលនាគបែរមុខចេញក្រៅ នាគម្ខាងទាញដោយពួកទេវតា ឯនាគម្ខាងទៀតទាញដោយពួកអសុរៈ ដែលេជានិមិត្តរូបនៃរឿងកូរសមុទ្រទឹកដោះក្នុងព្រហ្មញ្ញសាសនា ។

៣-រចនាបថថែវប្រាសាទ

សំណង់ប្រាសាទទាំងឡាយសុទ្ធសឹងប្រកបដោយរចនាសម្ពន្ធ័ដូចខាងក្រោម

ជញ្ជាំង ³ធ្វើពីថ្មភក់ ឬថ្មបាយក្រៀម  ។ គេយកដុំថ្មដែលបានដុះរំលីងហើយទៅតំរៀបគរលើគ្នាដូចយើងតំរៀប ឥដ្ឋសព្វថ្ងៃនេះដែរ  ។

ក្បាច់វូត ³ នៅលើកំពូលប្រាសាទជូនកាលគេយកដំថ្មតំរៀបគ្នាដើម្បីធ្វើវូត  ។

ទ្វា បង្អូច ³ គេធ្វើក្របទ្វាប្រាសាទអំពីថ្មភក់ បង្អួចជូនកាលមានរាងការ៉េ ជូនកាល​រាង​ចតុកោណកែង គេច្រើន ធ្វើទ្វារ បង្អួចបិទជិត (ទ្វារបញ្ឆោត ឬ បង្អួចបញ្ឆោត ) និងធ្វើ​ចំរឹង​អំពីថ្មភក់ផងដែរ  ។

ក្បាច់ផ្តែរ ³ ច្រើនមានទំហំធំ និង ធ្ងន់ ដែលទ្រដោយសរសរពេជ្រពីរដើម ហើយជាធម្មតា គេធ្វើផ្តែរ​ពីរជាន់ ។ នៅលើផ្ទាំងថ្មផ្តែរនេះ គេច្រើនឆ្លាក់រូបតួអង្គអាទិភាព ដែលគេបានកសាងប្រាសាទនោះថ្វាយ  ។

សរសរពេជ្រ ³គឺជាសរសរដែលគេឆ្លាក់ ៨ ជ្រុង ឬ មូលរួច​យកទៅ​ដាក់បញ្ឈរ​ទ្រផ្តែរនៅ​សងខាង​ទ្វារចូល  ។

ហោជាង ³ មានរាងជាត្រីកោណ នៅលើផ្តែរ គេច្រើនឆ្លាក់សាច់រឿងពិសេសដែលទាក់ទងដល់អាទិភាពដែលបាន បានកសាងប្រាសាទឧទ្វិសថ្វាយ  ។

៤-រចនាបថទូទៅ

ជាទូទៅគេតែងចាត់ទុកប្រាសាទជាលំនៅស្ថានរបស់អាទិទេព្វ  ។ ប្រាង្គប្រាសាទ ដែលជាលំនៅស្ថាន នៃ អាទិទេព  ច្រើនមានទំហំតូច  នឹងមានរាងជាសាជីដែលគេបានចាត់ទុកជាភ្នំព្រះសុមេរុ   ដែលជា​លំនៅស្ថាន​ដើមរបស់អាទិទេព នៃសាសនា ព្រាហ្មណ៏ ។ អ្នកដែលមានសិទ្ធចូលក្នុងប្រាសាទទាំងនេះ គឺមានតែពួកព្រាហ្មណ៏ និងអ្នកថែរក្សា ប្រាសាទតែប៉ុនណ្ណោះ  ។

ប្រាសាទខ្លះទៀតត្រូវគេសន្និដ្ឋានថាជាបណ្ណាល័យ ជាផ្នូរ និង ជាកន្លែងទុកដាក់នូវវត្ថុសំខាន់ៗសំរាប់ពិធីបុណ្យ ផ្សេង ៗ និងសម្រាប់ទុកដាក់នូវក្បូនខ្នាតមានគម្ពីរជាដើម  ។ នៅជុំវិញប្រាសាទតែងតែមានស្រះទឹក ឬ គូរទឹក និង កំពែង ពន្ធ័ជុំវិញ  ។ នៅមាត់ជណ្តើរឡើងមានរូបតោ ឬ រូបទ្វារបាលឈរអមសងខាងទូរនៃក្លោងទ្វារ “ ទួរដែល​មានដំបូល​រាងដូចប្រាង្គ កណ្តាលដែរតែតូចជាង “ នៅចំពីមុខប្រាង្គកណ្តាល មានបន្ទប់ភ្ជាប់​ពីថែវ​ទៅ​នឹងប្រាង្គទាំង​នោះ “ ជាទូទៅគេសង់ប្រាសាទ បែរ មុខទៅខាងកើត ប្រហែលជាគេជឿថា ខាងកើត​គឺជា​ទិសផ្តល់នូវសេចក្តីសុខចំរើនរុងរឿង ។មានតែប្រាសាទអង្គវត្តមួយ គត់ដែលសង់បែឬមុខទៅខាងលិច ពីព្រោះ

-ផ្លូវចូលទៅកាន់រាជធានី អង្គរធំមាន នៅទិសខាងលិចស្រាប់  ។

-បើបែរទៅទិសខាងកើត ហាក់ដូចជាហុចគូថទៅ លើប្រាសាទសំខាន់ៗឯទៀត  ។

-ប្រាសាទនេះជាប្រាសាទផ្នូររបស់ព្រះបាទ សូរ្យវរ្ម័នទី ២ ។

៥-ប្រភេទនៃប្រាសាទ

សំណង់ប្រាសាទមានច្រើនប្រភេទដូចជា

១-ប្រាសាទដែលមានប្រាង្គតែមួយ ហើយសង់ដាច់តែឯងដូចជា ប្រាសាទភ្នំបាសិត ប្រាសាទភូមិប្រាសាទ និង ប្រាសាទកុតិស្វរៈជាដើម  ។

២-ប្រាសាទដែលមានប្រាង្គច្រើននៅលើខឿនតែមួយជាន់ដូចជា ប្រាសាទព្រះគោ ប្រាសាទលលៃ ប្រាសាទបាតជុំ និងប្រាសាទក្រវ៉ាន់ជាដើម  ។

៣-ប្រាសាទដែលសង់លើដីរាបស្មើដោយគ្មានខឿនដូចជា ប្រាសាទភូមិប្រាសាទ ប្រាសាទព្រះខន្ធ័  ប្រាសាទ

តាសោម​ និង ប្រាសាទបន្ទាយស្រីជាដើម ។

៤-ប្រាសាទភ្នំ (ប្រាសាទភ្នំមានពីរប្រភេទ គឺ ប្រាសាទ ភ្នំសង់ខឿនជាភ្នំធម្មជាតិ និង ប្រាសាទភ្នំសង់នៅលើដីរាប

ស្មើតែមានខឿន ច្រើន ជាន់ខ្ពស់ៗ ហើយមានទំហំធំៗ ដូចជាៈ ប្រាសាទភ្នំបូក ប្រាសាទភ្នំក្រោម ប្រាសាទបាគង ប្រាសាទអង្គរវត្ត ប្រាសាទបាយន័ និង ប្រាសាទបាពួនជាដើម  ។

៦- មុខងារប្រាសាទ

ប្រាសាទបូរាណរបស់ខ្មែរ មានមុខងារសំខាន់ៗសំរាប់ៈ

-ឧទ្ទិសថ្វាយដល់អាទិទេព ឬ ទេវៈផ្សេងៗ ក្នុងសាសនា ព្រាហ្មណ៏ដូចជា ព្រះឥសូរ ព្រះនរាយណ៏ ព្រះព្រហ្ម និង អវតានៃព្រះវិស្ណុជាដើម  ។

-ឧទ្ទិសថ្វាយព្ឬះពោធិសាត់ក្នុងពុទ្ធសាសនា ដូចជា ព្រះពោធិសាត់ លោកេស្វរៈ ជាដើម ។

-ឧទ្ទិសថ្វាយដល់ទេរាជ ដំកល់លឹង្គឥសូរ តំណាងព្រះរាជា ជាដើម  ។

-ឧទ្ទិសថ្វាយដល់បុព្វបុរសរបស់ព្រះរាជាមាន មាតា បិតា ជីដូន ជីតា និង វរៈជនជាដើម  ។

៧-តំលៃនៃស្ថាបត្យកម្មខ្មែរ

តាមការអធិប្បាយកន្លងមក បានបង្ហាញអោយឃើញថា ស្ថាបត្យកម្មខ្មែរ គឺ មានការវិវត្តរីកចម្រើន ឥតឈប់ឈរ ពី សម័យមួយទៅសម័យមួយ  ហើយកាន់តែលូតលាស់ជាលំដាប់ទៀតផង ។ ត្រង់នេះបង្ហាញអោយឃើញថា ស្ថាបត្យករ​ខ្មែរ គឺប្រាកដជាមានទេពកោសល្យខ្ពង់ខ្ពស់បំផុត  ។ ក្រៅពីទេព​កោសល្យ​ខាងការ​ផ្សែផ្សំធ្វើសំយោគ​ពីសិល្បៈ​បរទេស និង សិល្បៈខ្មែរជំនាន់មុន ៗ ស្ថាបត្យករ​ខ្មែរបាន​បង្កើត​ចេញនូវ​សិល្បៈថ្មីមួយ​ទៀត​ដែល​មាន​ទំរង់ជា​សិល្បៈខ្មែរស្របតាមទស្សនៈ ខ្មែរសុទ្ធសាធទៀតផង  ។

ឧទាហរណ៏  នៅសម័យភ្នំដា ខ្មែរបានលុង ភ្នំធ្វើជាប្រាសាទតាមទម្រង់នៃសិល្បៈឥណ្ឌា តែក្រោយ​មកសាបត្យករ​ខ្មែរ បាន ច្នៃប្រឌិតេពីជំនឿគោរពនៅលើទីខ្ពស់ដូចជាភ្នំធម្មជាតិ​មកជំនួស​ដោយការកសាង​ប្រាសាទ​ភ្នំនៅលើដីរាប​ទៅវិញ  ។ ទស្សនៈ គោរពទីខ្ពស់នេះ ខ្មែរមានរួចមកហើយតាំងពីបុរេប្រវត្តិមកម៉្លេះលុះឥណ្ឌាចូលមកដល់ស្រុកខ្មែរ ក៏ជំរុញអោយទស្សនៈទាំងពីរ ដែលស្របគ្នានេះរឹតតែមានឥទ្ធិពលខ្លាំងឡើងថែមទៀត  ។ បង្កាន់ដៃរូប​នាគ​អមសង​ខាង​ផ្លូវចូលទៅកាន់ប្រាសាទនីមួយៗ នឹងគូរទឹកពន្ធ័ជុំវិញប្រាសាទ គឺជានិមិត្តរូប នៃលំនៅ​ឋាន​របស់អាទិទេព​នៅឯ​លើភ្នំហិម៉ាឡៃ  ដែលពន្ធ័ជុំវិញដោយមហាសមុទ្រ  ។ នេះជាជំនឿតាម​ទស្សនៈ​ទេវៈ​និយម​របស់ពួក​ឥណ្ឌា​នាសម័យ​ដើម​ ។ ប៉ុន្តែខ្មែរ បានបន្ថែមពីលើអត្ថន័យ នេះ អោយទៅជានិមិត្តរូបនៃលំនៅឋានរបស់អាទិទេពផង និងជាប្រពន្ធ័​នយោបាយ​ទឹកសំរាប់បង្កបង្កើនផលកសិកម្មផងដែរ ។ ត្រង់ចំនុច​នេះបាន​បញ្ជាក់អោយ​ឃើញថា​សិល្បៈស្ថាបត្យករខ្មែរ មិនគ្រាន់តែជានិមិត្តរូបផ្នែកសាសនាប៉ុណ្ណោះទេ គឺវាបំរើ ប្រយោជន៏ដល់ជំនឿអរូបយផង និង បំរើអោយប្រយោជន៏ដល់ជីវភាព រស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្លួនផងដែរ ។

អាស្រ័យដោយបំនិនប្រសប់គួរអោយស្ងប់ស្ងែងនៃបុព្វបុរសយើងបែបនេះហើយ បានជាសិល្បៈស្ថាបត្យកម្ម ខ្មែរមាន តំលៃខ្ពង់ខ្ពស់ និងទទួលបានការកោតសរសើរទូទាំងពិភពលោក​ ។

ដកស្រង់ចេញពីសៀវភៅ វប្បធម៌ អរិយធម៌ខ្មែរ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: