និយមន័យ នៃពាក្យ វប្បធម៌ អរិយធម៌ខ្មែរ

វប្បធម៌ អរិយធម៌ខ្មែរ

១.និយមន័យទូទៅនៃអរិយធម៌​​​​​​​​​​​​​​​​ អរិយធម៌​​ គេអាចឲ្យនិយមន័យអរិយធម៌ប្លែកៗ

ន័យតាមសព្ទ គឺអរិយធម៌មកពីពាក្យ  ​ អរិយ+​​ ​​​​​​​ធម៌

ដូចនេះ អរិយធម៌ គឺជាធម៌ទាំងឡាយ​ណាដែល​ជា​សភាព និងតំលែនៃការ​លូតលាស់រីក​ចំរើន  ខ្ពង់ខ្ពស់

ថែ្ល​ថ្នូរ​ក្នុងការ​រស់នៅ​របស់​មនុស្ស​ក្នុង​សង្គម ដែលប្រកប​ទៅដោយ​របៀប​រៀប​រយ​មាន​គ្រឿង​សំភារៈ​ប្រើ​បា្រស់  គ្រប់​គ្រាន់​មានជំនឿ ចំណេះ ដឹងគ្រប់បែបយ៉ាង​ដើម្បីសែ្វងរក​នូវសេចក្កីសុខ ។

២ និយមន័យតាមទស្សនៈ

          អរិយធម៌  គឺសំគាស់ទៅលើ​ការរីកចំរើន​លូតលាស់​នៃជន​ជាតិ​ណា ​ មួយ​ដែល​ផ្ទុយ​នឹង​ភាព​ព្រៃផ្សៃ និងមាន​ស្ថា​ប័ន​ទ្រទ្រង់​ច្បាប់ និ​ង​ការរស់នៅ​របស់​មនុស្ស​ប្រកប​ដោយ​សុខ​សន្ដិភាព​។ក្នុងន័យទាំងពីរ​ខាងលើ យើងអាចបង្រួម​សេចក្កីមកថា អរិយធម៌ គឺសំគាស់​នូវការ​រស់នៅ ការរៀបចំជីវភាពសង្គមមនុស្សឱ្យមានសេចក្កីសុខ សេចក្កី​ចំរើន​លូតលាស់​ទាំង​ផ្លូវ​កាយ​ និងផ្លូវចិត្ត ដើម្បីសំរេច​គោលដៅ​ចុងក្រោយ​មួយ​គឺភាពសុខសាន្ដ។

៣-និយមន័យទូទៅនៃវប្បធម៌

ន័យតាមស័ព្ទ គឺ វប្បធម៌មកពីពាក្យ វប្ប+ធម៌

វប្ប​ : ការសាបព្រោះ ការ​បណ្តុះពូជ ការបង្កើត,,។

ធម៌ : ធម៌ភាព វិធី ជាទ្រីស្ដីឆ្ពោះទៅរកការអនុវត្តយ៉ាងសកម្ម..។ដូចនេះ  វប្បធម៌ គឺជា​ធម៌​ទាំងឡាយ​ណា​ដែល​ធើ្វអោយ​មានការ​លូតលាស់​រីកចំរើន​ក្នុង​សង្គមមនុស្ស ទាំងផ្លូវកាយ​ទាំងផ្លូវចិត្ត ដែលទទួល​បានពីការ​សិក្សា​អប់រំ និងការអនុវត្តន៏។

Posted on 8 March 2013, in ចំណេះដឹងវប្បធម៌ទូទៅ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: