បុណ្យ មាឃបូជា

Buddism

ប្រវត្តិនៃបុណ្យមាឃបូជានៅក្នុងព្រះរាជាណាចក្រកម្ពុជា

          នៅក្នុងសៀវភៅព្រះរាជពិធីទ្វារទសមាសភាគ២ មានចែងថាៈ ព្រះរាជាណាចក្រកម្ពុជា​បានផ្តើម​ធ្វើបុណ្យ​វិសាខបូជា​នៅក្នុងរាជព្រះបាទហរិរក្សរាមា(ព្រះអង្គដួង) ដែលគង់​នៅក្រុងឧត្តុង​មានជ័យ​ ក្នុងពុទ្ធសករាជ ២៣៩៧ និងគ្រិស្តសករាជ ឆ្នាំ១៩៨៥ ។

បើតាមសេចក្តីនេះ អាឲ្យគេសន្និដ្ឋានបានថា ពិធីបុណ្យមាឃបូជា ក៏ប្រហែលជាត្រូវ​បានគេ​ផ្តើម​ធ្វើឡើង​ នៅក្នុង​ពុទ្ធសករាជ ជាមួយគ្នានោះផងដែរ ពីព្រោះ​ពិធីបុណ្យ​ទាំងពីរនេះ គឺជាបុណ្យរំលឹកដល់ថ្ងៃ​ខួបនៃមហាភិលក្ខិតកាលធំៗ របស់ព្រះសមនគោត្តម ដែលជាព្រះសាស្តារនៃមនុស្ស និងទេព្វតា ។

កំណត់កម្មវិធីបុណ្យ

Buddism​ មាឃបូជា

នៅវេលាម៉ោង ៥ កន្លះល្ងាច ថ្ងៃ១៥កើត ពេញបូណ៌មីខែមាឃ ក្រុមសង្ឃការី និមន្តព្រះសង្ឃ​ គង់លើ​ អាសនៈចំពោះ​ ព្រះភក្ត្រព្រះពុទ្ធបិដិមាករ ដើម្បីនមស្កាព្រះរតនត្រ័យ សមាទានសីល សូត្រ​បាលី​មាឃ​បូជា  សម្តែង​ធម៌ទេសនា​ស្តីពី​ពុទ្ធប្រវត្តិ និងសូត្ររំលឹកគុណរបស់ព្រះពុទ្ធរហូត​ដល់ភ្លឺ​។ ពិធីបុណ្យមាឃបូជានេះ គឺគេប្រារព្វឡើងដើម្បីរំលឹកដល់កាលបរិច្ឆេទ (ថ្ងៃ១៥កើត ខែមាឃ) ជាកាល​បរិច្ឆេទ​ដំបូងបន្ទាប់ពីព្រះពុទ្ធបានត្រាស់ដឹង​ “ក្នុងព្រះជន្ម ៣៥វស្សា” ។ ពេលនោះ ព្រះអង្គទ្រង់បាន បើក​មហា​សន្និបាត​សង្ឃ​​មួយ ដោយព្រះអង្គបានសំដែងនូវឳវាទប្បាតិមោក្ខ ព្រមទាំងបាន​តែងតាំង​ព្រះ​សាវីបុត្រ​​ជាបឋម​សាវ័ក​ ឯព្រះមោគ្គល្លានត្រូវបានតែងតាំង​ជា​ទុតិយ​សាវ័ក ។  ពោលគឺ ១៤កើត ខែមាឃ​ គឺជាថ្ងៃដែលព្រះពុទ្ធ​ប្រកាស​ប្រាប់មារ​ថា​ ៣ខែទៀត ព្រះអង្គនឹង​ ចូលបរិនិព្វាន (ក្នុងព្រះ ជន្មាយុ ៨០វស្សា) នេះហើយ ។

ពិធីឆ្លងបុណ្យមាឃបូជា

មាឃបូជា

ពុទ្ធសាសនិក តែងតែចាត់ទុកពិធីបុណ្យមាឃបូជានេះ ជាមហាមង្គលដ៏​ប្រសើរ​មួយ​ក្នុង​ចំណោម​ពិធី​បុណ្យតាមពុទ្ធសាសនានានា ។ ដើម្បីឲ្យសមស្របទៅតាមបំណងប្រាថ្នា​នៃ​ពុទ្ធសានិករៀងៗខ្លួន​នោះ ពួក​គេបាននាំគ្នារៀបចំ ចាត់ចែងនូវ គ្រឿងសក្ការៈបូជា​ដ៏ប្រណីត​ៗដូចជា​ ប្រទីបជ្វាលា ទៀន ធូប ប្លូ ស្លា​ ផ្កា បារី បិងទ័យទាន ផ្សេងៗទៀតសម្រាប់​ប្រគេនដល់ព្រះសង្ឃ​ និងរៀបចំបូជាដល់​ស្នូបដំកល់​នូវព្រះ​សារិរិក​ធាតុ​របស់ព្រះពុទ្ធ​ជាដើម ។

លុះព្រឹកឡើង ត្រូវនឹងថ្ងៃ១រោជ ខែមាឃ ពុទ្ធសានិកទាំងអស់ បានរៀបចំដាក់បាត​ឆ្លងជាកិច្ច​បង្ហើយ​​បុណ្យ​។ បន្ទាប់ពីពិធីដាក់បាតចប់ ឧបាសក ឧបាសិកាចំណុះជើងវត្តទាំងអស បានវេរចង្ហាន់ និង​ទ័យ​ទាន​ផ្សេងៗ ដល់ព្រះសង្ឃ​ភ្ជាប់ និងសេចក្តី​ប្រថ្នា​យក​មគ្គផលរៀងៗខ្លួន ។

Posted on 8 March 2013, in ពិធីបុណ្យផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: